AngkorLens

Home › Temple guides › Banan Temple

Banan Temple

ប្រាសាទភ្នំបាណន់

Hilltop Shrine · 1050 CE · Battambang

Banan Temple, Cambodia© AngkorLens · Samnang Loy

Photographs by Samnang Loy · AngkorLens

📍 GPS · ទីតាំង: 12°57'03.3"N 103°08'23.2"EOpen in Google Maps · បើកផែនទី

ប្រាសាទភ្នំបាណន់ សាងសង់ឡើងប្រហែលឆ្នាំ ១០៥០ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ (ជាបុត្រព្រះបាទសូរ្យវរ្ម័នទី១) តាមជំនឿព្រាហ្មញសាសនា (សាសនាព្រះឥសូរ)។ ប្រាង្គទាំង៥ រៀបជាចតុកោណ ស្រដៀងទម្រង់ប្រាសាទអង្គរវត្ត ហេតុនេះហើយទើបត្រូវបានគេហៅក្រៅផ្លូវការថា «អង្គរវត្តតូច»។

ទោះបីស្ថាបនិកដើមជាអ្នកកាន់សាសនាព្រះឥសូរក៏ដោយ ចម្លាក់ភាគច្រើននៅប្រាសាទនេះសុទ្ធតែជារូបព្រះពុទ្ធសាសនា ដែលអ្នកស្រាវជ្រាវសន្និដ្ឋានថាអាចជាលទ្ធផលនៃការកែប្រែឡើងវិញក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ប្រហែលឆ្នាំ ១២១៩) ដែលជាសម័យពុទ្ធសាសនាមហាយាន។ ដើម្បីឡើងទៅដល់ប្រាសាទនៅលើកំពូលភ្នំ ត្រូវឡើងជណ្តើរថមចំនួន ៣៥៨ កាំ ហើយមានរូបនាគហែសងខាងផ្លូវ។ នៅជើងភ្នំខាងត្បូង មានរូងភ្នំចំនួន៣ ដែលភ្ញៀវអាចទស្សនាបាន។


Banan Temple was built around 1050 CE by King Udayadityavarman II, son of Suryavarman I, originally as a Hindu (Shaivite) sanctuary. Its five towers are arranged in a quincunx echoing the layout of Angkor Wat, which is why it is informally nicknamed "Mini Angkor Wat."

Despite its Shaivite founder, most of the surviving carvings at the site are Buddhist in character — researchers believe this reflects a later rebuilding under King Jayavarman VII, around 1219, during his Mahayana Buddhist reign. Reaching the hilltop temple requires climbing a 358-step stone staircase flanked by naga balustrades. At the south foot of the hill are three caves open to visitors.

More photos · រូបថតបន្ថែម

🔒 Tap any photo to see it full size or buy the original. · ចុចលើរូប ដើម្បីមើលទំហំធំ ឬទិញរូបដើម។

Banan Temple photo 2© AngkorLens
Banan Temple photo 3© AngkorLens
← Explore all of AngkorLens

More temples