AngkorLens

Home › Temple guides › Prasat Leak Neang (Chapel of the Hospital)

Prasat Leak Neang (Chapel of the Hospital)

ប្រាសាទលាក់នាង

Late 12th Century · Angkor Thom, Siem Reap

Prasat Leak Neang (Chapel of the Hospital), Cambodia© AngkorLens · Samnang Loy

Photographs by Samnang Loy · AngkorLens

📍 GPS · ទីតាំង: 13°26'43.2"N 103°52'50.1"EOpen in Google Maps · បើកផែនទី
ទីតាំង៖ ប្រាសាទលាក់នាង (ឬហៅថា "វិហារមន្ទីរពេទ្យ" / Chapel of the Hospital) ស្ថិតនៅចម្ងាយប្រហែល ១៥០ម៉ែត្រខាងលិចប្រាសាទតាកែវ ក្នុងតំបន់អង្គរធំ ខេត្តសៀមរាប។ ធ្វើដំណើរពីទ្វារជ័យ (Victory Gate) កាត់ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ រួចឆ្លងស្ពានថ្មហួសទន្លេសៀមរាប នោះអាចឃើញប្រាសាទនេះនៅខាងស្តាំផ្លូវ។

ប្រវត្តិសាស្ត្រ៖ ប្រាសាទនេះសាងសង់ក្នុងចុងសតវត្សរ៍ទី១២ ក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាផ្នែកមួយនៃប្រព័ន្ធ "អរោគ្យសាលា" (មន្ទីរពេទ្យ) ដែលព្រះអង្គបានសាងសង់ជាង ១០០ កន្លែងទូទាំងអាណាចក្រ។ ប្រាសាទលាក់នាងជាវិហារសក្ការៈមួយក្នុងចំណោមវិហារទាំងបួនដែលព័ទ្ធជុំវិញអង្គរធំតាមទិសទាំងបួន (ខាងជើង៖ ទន្លេស្ងួត, ខាងត្បូង៖ តាព្រហ្មកិល, ខាងលិច៖ ទ្រមូង, ខាងកើត៖ លាក់នាង)។ សិលាចារឹកដែលរកឃើញនៅទីនេះមានអត្ថបទជាភាសាសំស្ក្រឹត ចារសរសេរនៅឆ្នាំ ១១៨៦ ព.ស. ដែលបង្ហាញអំពីក្រឹត្យរាជានុញ្ញាតទាក់ទងនឹងការគ្រប់គ្រងមន្ទីរពេទ្យទាំងនេះ រួមទាំងឱសថព្យាបាលដូចជា ប្រេងខាត់ ទឹកខ្មេះ និងគ្រឿងឱសថផ្សេងៗ ដែលផ្តល់ភស្តុតាងដ៏មានតម្លៃអំពីប្រព័ន្ធសុខាភិបាលសម័យអង្គរ។

ស្ថាបត្យកម្ម៖ សំណង់សំខាន់ជារចនាប័ទ្មបាយ័ន សាងសង់ពីថ្មភក់ មានប៉មកណ្តាលមួយ ក្នុងសភាពរក្សាទុកបានល្អជាងប្រាសាទអរោគ្យសាលាផ្សេងទៀត។ នៅផ្នែកខាងក្រោមមានចម្លាក់រូបព្រះពោធិសត្វ ឬទេពធីតាឈរនៅក្នុងប្រឡោះមួយ រួមជាមួយទ្វារក្លែងក្លាយ (false door) ដែលមានលំអខាងក្រៅយ៉ាងល្អិតល្អន់។


Location: Prasat Leak Neang, also known as the Chapel of the Hospital, stands about 150 meters west of Ta Keo temple inside Angkor Thom, Siem Reap. Leaving Angkor Thom through the Victory Gate and passing Chau Say Tevoda and Thommanon, then crossing the Spean Thma bridge over the Siem Reap River, the chapel appears on the right side of the road.

History: The chapel was built in the late 12th century under King Jayavarman VII, part of a network of more than 100 "Arogyasala" (hospitals) he founded across the empire. Leak Neang was one of four hospital chapels that once ringed Angkor Thom at each cardinal point (Tonle Sngout to the north, Ta Prohm Kel to the south, Tromoung to the west, and Leak Neang to the east). A Sanskrit inscription found at the site, dated to 1186 AD, records a royal edict on how these hospitals were to be run, listing medicines and remedies such as oils and vinegar — a rare and valuable record of Angkorian-era healthcare.

Architecture: Built in sandstone in the Bayon style, the chapel's central brick-and-sandstone tower survives in better condition than several of its sister hospital chapels. Its base features a carved figure, likely a bodhisattva or guardian deity, set in a niche beside an ornately decorated false door.

More photos · រូបថតបន្ថែម

🔒 Tap any photo to see it full size or buy the original. · ចុចលើរូប ដើម្បីមើលទំហំធំ ឬទិញរូបដើម។

Prasat Leak Neang (Chapel of the Hospital) photo 2© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 3© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 4© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 5© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 6© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 7© AngkorLens
Prasat Leak Neang (Chapel of the Hospital) photo 8© AngkorLens
← Explore all of AngkorLens

More temples