ប្រាសាទនេះស្គាល់ក្នុងឈ្មោះជាច្រើនគឺ តាមួង ប្រាសាទទ្រមូង ឬ ប្រាសាទទ្រមូល ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ វាជា អារោគ្យសាល (ផ្ទះពេទ្យ) មួយក្នុងចំណោម ១០២ អារោគ្យសាលដែលព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ទូទាំងព្រះរាជាណាចក្រនៅចុងសតវត្សទី១២ ហើយត្រូវបានគេហៅថាជា «ព្រះវិហារអារោគ្យសាលនៃទ្វារខាងលិចរបស់អង្គរធំ» ដោយសារទីតាំងរបស់វា។
សព្វថ្ងៃ ប្រាសាទនេះសល់ត្រឹមតែគំនរថ្ម ជាមួយស៊ុមទ្វារថ្មភក់មួយកំពុងឈរនៅកណ្តាលព្រៃ។ ការរកឃើញសិលាចារឹកជាច្រើនបង្ហាញពីសារៈសំខាន់របស់ប្រាសាទនេះ៖ K.602, K.603, K.606, K.905 និង K.1253។ សិលាចារឹក K.602 ជាភាសាសំស្ក្រឹត មានចំនួន៣ផ្នែកៗនីមួយៗ ៣០បន្ទាត់ កំណត់កាលបរិច្ឆេទជាសករាជ ១១០៣ (ត្រូវនឹងប្រហែលឆ្នាំ ១១៨១ នៃគ.ស)។
This temple is known by several names — Ta Muong, Tro Moung, or Prasat Tro Moul — and sits in Sangkat Kouk Chak, Siem Reap. It was one of the 102 hospital chapels (arogyasala) that King Jayavarman VII built across his kingdom in the late 12th century, and is identified specifically as the hospital chapel of Angkor Thom's west gate.
Today the temple survives only as a scattered pile of sandstone blocks, with a single carved doorframe still standing in the forest. Several inscriptions recovered here attest to its former importance: K.602, K.603, K.606, K.905, and K.1253. The Sanskrit inscription K.602, in three sections of 30 lines each, carries a Saka-era date of 1103 (roughly 1181 CE).

